Acts 2

1កាលដល់ថ្ងៃ​បុណ្យ​ថ្ងៃទីហាសិប​ពួកគេ​ទាំងអស់គ្នា
ជាពិធីបុណ្យដែលជនជាតិយូដាប្រារព្វធ្វើឡើងសម្រាប់ពិធីប្រមូលផល់បន្ទាប់ពីបុណ្យរំលង៥០ថ្ងៃ។
កំពុងជួបជុំគ្នានៅ​កន្លែង​តែមួយ
2ស្រាប់តែមានសំឡេងមកពីស្ថានសួគ៌ដូចជាសន្ធឹកខ្យល់យ៉ាងខ្លាំងពេញ​នៅក្នុង​ផ្ទះទាំងមូលដែល​ពួកគេ​កំពុង​អង្គុយ 3ហើយពួកគេ​បាន​ឃើញ​អ្វីមួយ​ដូចជាអណ្ដាតភ្លើង​ដែល​បែកចេញពីគ្នា​មក​សណ្ឋិតលើពួកគេម្នាក់ 4ពួកគេទាំងអស់គ្នាក៏ពេញ​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធហើយចាប់ផ្ដើមនិយាយភាសាចម្លែកអស្ចារ្យតាមដែល​ព្រះ​វិញ្ញាណផ្ដល់ឲ្យ 5នៅពេលនោះមាន​ជនជាតិ​យូដា​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់មកពីគ្រប់ប្រជាជាតិនៅក្រោមមេឃ​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​យេរូសាឡិម 6កាលបាន​សំឡេងនេះ​នោះ​បណ្ដាជន​ក៏​នាំគ្នាមក​មើល​ហើយ​ធ្វើ​ឲ្យ​ពួកគេ​ស្រឡាំងកាំងព្រោះ​ពួកគេ​ម្នាក់​បាន​អ្នកទាំងនោះនិយាយភាសា​របស់​ពួកគេ​ផ្ទាល់ 7ពួកគេនឹកអស្ចារ្យទាំងស្ងើចសរសើរហើយសួរថា៖ ​«មើល៍​ពួក​អ្នក​ដែល​កំពុង​និយាយទាំងអស់នេះ​តើ​មិន​មែន​ជា​ពួក​អ្នក​ស្រុក​កាលីឡេទេ? 8ចុះហេតុដូចម្ដេចបានជាយើង​ពួកគេ​និយាយ​ភាសាកំណើត​របស់​យើងរៀងៗខ្លួនដូច្នេះ? 9គឺមានអ្នកស្រុក​ផារថុស​អ្នកស្រុក​មេឌី​អ្នកស្រុក​អេឡាំនិង​ពួក​អ្នករស់នៅ​ស្រុក​មេសូប៉ូតាមា​ស្រុក​យូដា​ស្រុក​កាប៉ាដូគា​ស្រុក​ប៉ុនតុសនិង​ស្រុក​អាស៊ី 10ស្រុកព្រីគា​ស្រុក​ប៉ាមភីលា​ស្រុក​អេស៊ីព្ទនិង​បណ្ដា​ស្រុក​ក្នុង​តំបន់លីប៊ីក្បែរតំបន់គីរេននិង​ពួក​អ្នក​ក្រុង​រ៉ូម​ដែល​ស្នាក់នៅទីនោះ 11ព្រមទាំងជនជាតិ​យូដា​ពួក​អ្នកចូលសាសនាយូដាអ្នក​ស្រុក​ក្រេតនិងអ្នក​ស្រុក​អារ៉ាប់។ ​យើង​ពួកគេប្រកាស​អំពី​ការអស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ភាសា​របស់​យើងផ្ទាល់ 12បណ្ដាជននឹកអស្ចារ្យទាំងគិតមិនយល់ទាំងអស់គ្នា​ក៏​សួរគ្នាថា៖ ​«តើ​នេះមានន័យយ៉ាងដូចម្ដេច 13ប៉ុន្ដែអ្នក​ខ្លះទៀតចំអកថា៖ ​«ពួកនេះ​ផឹកស្រាទំពាំងបាយជូរថ្មីជ្រុល​ទេ​តើ»។ 14ពេលនោះលោក​ពេត្រុស​ក៏​ក្រោកឈរជាមួយ​ពួក​សាវក​ទាំង​ដប់មួយ​ហើយ​បន្លឺសំឡេងថា៖ ​«ឱ​បងប្អូនយូដានិង​បងប្អូន​ទាំងអស់​ដែល​រស់នៅ​ក្រុង​យេរូសាឡិម​អើយ! ​សូមអ្នករាល់គ្នាយល់​ពី​ហេតុការណ៍​នេះហើយ​ផ្ទៀង​ស្ដាប់ពាក្យ​របស់​ខ្ញុំ​ចុះ 15ដ្បិតអ្នកទាំងនេះមិន​បាន​ស្រវឹងដូចជាអ្នករាល់គ្នាស្មាន​នោះ​ទេព្រោះម៉ោងប្រាំបួនព្រឹក​នៅឡើយ! 16ប៉ុន្ដែនេះជាអ្វីដែល​លោក​យ៉ូអែលជាអ្នកនាំព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា 17ព្រះជាម្ចាស់មានបន្ទូលថានៅថ្ងៃចុងក្រោយ​យើង​នឹង​ចាក់វិញ្ញាណ​របស់​យើងលើមនុស្សទាំងអស់ហើយកូនប្រុសកូនសី្រ​របស់​អ្នករាល់គ្នា​នឹង​ថ្លែងព្រះបន្ទូល​ពួក​យុវជន​របស់​អ្នករាល់គ្នា​នឹង​ឃើញនិមិត្ដរីឯ​ពួក​ចាស់ៗ​របស់​អ្នករាល់គ្នា​នឹង​យល់សប្ដិ 18នៅគ្រានោះ​យើង​នឹង​ចាក់វិញ្ញាណ​របស់​យើងលើ​ពួក​បាវបម្រើ​របស់​យើងទាំងប្រុស​ទាំង​ស្រីហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល 19យើងនឹង​បង្ហាញការអស្ចារ្យនៅលើមេឃព្រមទាំងទីសំគាល់នៅផែនដី​គឺ​ជា​ឈាម​ជា​ភ្លើងនិងកំសួលផ្សែង 20ហើយថ្ងៃ​នឹង​ត្រលប់ជាងងឹតខែ​នឹង​ត្រលប់ជាឈាមមុនថ្ងៃដ៏រុងរឿងអស្ចារ្យ​របស់​ព្រះអម្ចាស់​មក​ដល់ 21ហើយនៅពេល​នោះ​អស់​អ្នក​ណាដែលអំពាវនាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ 22បងប្អូនអ៊ីស្រាអែល​អើយ! ​សូម​ស្ដាប់សេចក្ដីទាំងនេះចុះ​ថា​ព្រះជាម្ចាស់​បាន​បង្ហាញ​ព្រះ​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែតដល់អ្នករាល់គ្នា​ដោយ​អំណាចនិងការអស្ចារ្យព្រមទាំងទីសំគាល់នានាដែលព្រះជាម្ចាស់​បាន​ធ្វើតាមរយៈព្រះយេស៊ូនៅកណ្ដាលចំណោមអ្នករាល់គ្នាដូចដែល​អ្នករាល់គ្នា​បាន​ដឹងស្រាប់ 23ព្រះយេស៊ូនេះហើយ​ដែល​ព្រះជាម្ចាស់​បាន​បញ្ជូនមកតាមគោលបំណងនិង​ព្រះ​តម្រិះជាមុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់ទុក​រីឯ​អ្នករាល់គ្នា​បាន​ឆ្កាងសម្លាប់​ព្រះអង្គ​ដោយដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យវិន័យ 24ប៉ុន្ដែព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់ឡើង​វិញ​ដោយ​បំផ្លាញ​ការ​ឈឺចាប់​នៃ​សេចក្ដីស្លាប់ព្រោះសេចក្ដីស្លាប់គ្មានអំណាចបង្ខាំងព្រះអង្គទុក​បាន​ឡើយ 25ស្ដេចដាវីឌក៏​បាន​ថ្លែងអំពីព្រះយេស៊ូ​ដែរ​ថា​ខ្ញុំ​ឃើញព្រះអម្ចាស់នៅមុខខ្ញុំជានិច្ចព្រោះ​ព្រះអង្គ​គង់នៅ​ខាង​ស្ដាំខ្ញុំដើម្បីកុំ​ឲ្យ​ខ្ញុំ​រង្គើឡើយ 26ដោយហេតុនេះ​ហើយ​បានជា​ចិត្ដ​របស់​ខ្ញុំរីករាយអណ្ដាត​របស់​ខ្ញុំសរសើរតម្កើងហើយលើសនេះទៀតរូបកាយ​របស់​ខ្ញុំ​នឹង​រស់នៅក្នុងសេចក្ដីសង្ឃឹមដែរ 27ដ្បិតព្រះអង្គ​មិនបោះបង់ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅក្នុងស្ថាននរកឡើយ​ហើយ​ក៏​មិនបណ្ដោយឲ្យអ្នកដ៏បរិសុទ្ធ​របស់​ព្រះអង្គជួបការរលួយដែរ 28ព្រះអង្គបាន​បង្ហាញខ្ញុំ​ឲ្យ​ស្គាល់ផ្លូវ​នៃ​ជីវិត​ហើយ​បំពេញខ្ញុំដោយ​សេចក្ដី​អំណរនៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះអង្គ 29បងប្អូនអើយ! ​ទាក់ទងនឹងស្ដេចដាវីឌដែលជាបុព្វបុរស​របស់​យើង​ខ្ញុំ​អាចនិយាយដោយច្បាស់លាស់ទៅបងប្អូនថា​ស្ដេចដាវីឌ​បាន​ស្លាប់ហើយ​គេ​បាន​បញ្ចុះសព​របស់​ស្ដេច​រីឯផ្នូរ​របស់​ស្ដេច​វិញ​នៅជាមួយយើងរហូត​មក​ដល់​សព្វ​ថ្ងៃនេះ 30ដោយព្រោះ​ស្ដេចដាវីឌ​ជាអ្នកនាំព្រះបន្ទូលព្រមទាំងដឹងថាព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ស្ដេច​ដោយ​ស្បថ​ថា​នឹង​ឲ្យ​ពូជពង្សខាងសាច់ឈាមម្នាក់​របស់​ស្ដេចអង្គុយលើបល្ល័ង្ក​របស់​ស្ដេច 31ដោយស្ដេចដាវីឌ​ដឹង​ជាមុន​ដូច្នេះ​បានជា​ថ្លែងអំពី​ការ​រស់ឡើងវិញ​របស់​ព្រះ​គ្រិស្ដ​ថា​ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គចោល​ឲ្យ​នៅក្នុងស្ថាននរកឡើយ​ឲ្យ​រូបកាយ​របស់​ព្រះអង្គជួបការរលួយ​ដែរ 32គឺព្រះ​យេស៊ូនេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ​យើងទាំងអស់គ្នាជាបន្ទាល់​អំពី​ការនេះ 33ដូច្នេះក្រោយពី​ព្រះជាម្ចាស់​បាន​លើកតម្កើងព្រះយេស៊ូ​ឲ្យ​គង់នៅ​ខាង​ស្ដាំ​ព្រះអង្គ​ហើយ​ក្រោយពី​បាន​ទទួលសេចក្ដីសន្យា​អំពី​ព្រះ​វិញ្ញាណបរិសុទ្ធពី​ព្រះ​វរ​បិតារួច​ព្រះអង្គ​ក៏​ចាក់​ព្រះ​វិញ្ញាណ​ដូចដែលអ្នករាល់គ្នា​បាន​ឃើញនិង​បាន​​នេះ​ស្រាប់​ហើយ។ 34ទោះបីស្ដេច​ដាវីឌមិនបាន​ឡើង​ទៅស្ថានសួគ៌ក៏ដោយក៏ស្ដេច​បាន​ថ្លែងថាព្រះអម្ចាស់មានបន្ទូល​ទៅ​ព្រះអម្ចាស់​របស់​ខ្ញុំថា​ចូរ​អង្គុយនៅ​ខាង​ស្ដាំយើង 35រហូតដល់យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ធ្វើ​ជា​កំណល់ជើង​របស់​អ្នក 36ដូច្នេះចូរ​ឲ្យ​ពូជពង្សអ៊ីស្រាអែលទាំងអស់​បាន​ដឹង​ជា​ប្រាកដចុះថាព្រះជាម្ចាស់​បាន​តាំង​ព្រះ​យេស៊ូដែលអ្នករាល់គ្នា​បាន​ឆ្កាងនេះ​ឲ្យ​ធ្វើជាព្រះអម្ចាស់និង​ជា​ព្រះ​គ្រិស្ដ»។ 37ពេលពួកគេ​ស្ដាប់ឮ​ដូច្នេះ​ហើយ​ពួកគេ​ក៏មាន​សេចក្ដី​ប៉ះពាល់ចិត្ដនិង​បាន​សួរទៅ​លោក​ពេត្រុសព្រមទាំងសាវកឯទៀតថា៖ ​«ឱ​បងប្អូនអើយ! ​តើ​យើង​គួរ​ធ្វើយ៉ាងដូចម្ដេច 38លោកពេត្រុសឆ្លើយទៅពួកគេថា៖ ​«ចូរ​អ្នករាល់គ្នា​ប្រែចិត្ដហើយ​ទទួល​ពិធី​ជ្រមុជទឹកក្នុង​ព្រះ​នាម​ព្រះ​យេស៊ូគ្រិស្ដរៀងៗខ្លួន​ចុះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទទួលបាន​ការ​លើកលែងទោសបាបនិងទទួលបានអំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ 39ព្រោះសេចក្ដីសន្យានេះ​សម្រាប់​អ្នករាល់គ្នានិងកូនចៅ​របស់​អ្នករាល់គ្នាព្រមទាំង​សម្រាប់​អស់អ្នកនៅឆ្ងាយ​គឺ​អស់អ្នកដែលព្រះអម្ចាស់ជាព្រះ​របស់​យើង​បាន​ត្រាស់ហៅមក​ឯ​ព្រះអង្គ​ផ្ទាល់»។ 40លោកពេត្រុស​បាន​ធ្វើបន្ទាល់​ដោយ​ពាក្យសំដីជាច្រើនទៀតទាំងដាស់តឿនពួកគេ​ដោយ​និយាយថា៖ ​«ចូរ​អ្នករាល់គ្នា​សង្គ្រោះ​ខ្លួន​ឲ្យរួច​ពីជំនាន់វៀចវេរនេះចុះ»។ 41បន្ទាប់មកអស់​អ្នកដែល​បាន​ទទួលយកពាក្យសំដី​របស់​គាត់​ដោយ​អំណរ​គេ​បាន​ទទួល​ពិធី​ជ្រមុជទឹកហើយនៅថ្ងៃនោះ​មាន​មនុស្សប្រហែលបីពាន់នាក់​ត្រូវ​បាន​បន្ថែម​ទៅក្នុង​ចំណោម​ពួកគេ។ 42អ្នកទាំងនេះ​បាននៅជាមួយ​ពួក​សាវក​បន្ដ​ទៀតទាំង​នៅក្នុង​ការបង្រៀន​ការ​ប្រកបគ្នាការកាច់នំប៉័ងនិងការអធិស្ឋាន 43ពួកគេមាន​សេចក្ដី​ស្ញប់ស្ញែង​ក្នុង​ចិត្ដ​គ្រប់គ្នាហើយការអស្ចារ្យនិងទីសំគាល់អស្ចារ្យ​ជា​ច្រើន​បាន​កើតឡើងតាមរយៈ​ពួក​សាវក 44អស់អ្នកដែល​បាន​ជឿ​បាន​នៅជាមួយគ្នានិងមានអ្វីៗរួមគ្នា 45ពួកគេលក់ទ្រព្យសម្បត្ដិនិងអ្វីៗ​ជា​របស់​ខ្លួនព្រមទាំងចែក​ទ្រព្យសម្បត្ដិ​ទាំងនោះ​ដល់​គ្រប់គ្នាតាមសេចក្ដីត្រូវការរៀងៗខ្លួន 46ជារៀងរាល់ថ្ងៃ​ពួកគេ​បាន​ជួបជុំគ្នាជាបន្តនៅក្នុង​ព្រះ​វិហារដោយ​មាន​ចិត្ដ​ព្រមព្រៀង​គ្នាហើយ​នៅ​តាមផ្ទះ​ពួកគេ​ក៏​កាច់នំប៉័ងបរិភោគអាហារជាមួយគ្នាដោយចិត្ដរីករាយនិងស្មោះត្រង់ 47ទាំងសរសើរតម្កើងព្រះជាម្ចាស់​ផង។ ​ប្រជាជនគ្រប់គ្នាបានស្រលាញ់រាប់អាន​ពួកគេ​ហើយព្រះអម្ចាស់​បាន​បន្ថែមចំនួន​នៃ​អស់​អ្នកដែល​បាន​ទទួល​សេចក្ដីសង្គ្រោះ​ទៅ​ក្នុង​ចំណោម​ពួកគេជារៀងរាល់ថ្ងៃ
Copyright information for KhmKCB